Thursday, February 23, 2012

ពែរមី​ រក​​បាន​​១​ខែ​​ជិត​​១​ម៉ឺន​​ដុល្លារ​


ថ្ងៃទី​ 23 ខែកុម្ភៈ ឆ្នាំ2012, ម៉ោង 06:37 AM ហ៊ឹម វិចិត្រ
1

នៅ​​ចុ​ង​​ឆ្នាំ​២​០​១​១​​ ដើ​ម​​ឆ្នាំ​​២​០​១​២​​នេះ​ ​អ្ន​ក​​កំ​ប្លែ​ង​​នា​យ​​ពែ​រ​មី​ ​មា​ន​​យី​អ៊ុ​ន​​ខ្ព​ស់​​ឡើ​ង​ ​ទាំ​​ង​កេ​រ្តិ៍​​ឈ្មោះ​ ​កើ​ន​​ទាំ​​ង​​ប្រា​ក់​​ចំ​ណូ​ល​ ​ដោ​យ​​​ក្នុង​​១​​ខែ​ ​អា​ច​រ​ក​​លុ​យ​​បា​ន​ ​ជិ​ត​​១​ម៉ឺ​ន​ដុល្លា​រ​។​​
ពេលនេះ ក្រុមនាយពែរមី ស្ថិតក្នុងចំណោមអ្នកកំប្លែងល្បីៗ ក្នុងស្រុក អាចប្រជែងជាមួយក្រុមនាយក្រឹម នាយកុយ បានទៀតផង សូម្បីតែកូនក្មេងតូចមួយ ក៏ ស្គាល់រូបគេដែរ...
នាយពែរមី មានឈ្មោះដើមថា ចែម ចាន់តារា អាយុ៣២ឆ្នាំ ឪពុកឈ្មោះឡុង សារឹម អាយុជាង៥០ឆ្នាំ ម្តាយឈ្មោះ​ស៊ឹម ស៊ីមាន អាយុជាង៤០ឆ្នាំ មានបងប្អូន ៧នាក់ (ប្រុស៥) ពែរមី ជាកូនច្បង មានស្រុកកំណើតនៅភូមិពពែ ឃុំពពែ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
នាយពែរមី ត្រូវបានគេស្គាល់ច្បាស់ នៅ២ឆ្នាំចុងក្រោយនេះ តាមរយៈការលេង ឈុតកំប្លែងឱ្យទូរទស្សន៍ CTN ធ្វើឱ្យ​ទស្សនិកជនបានផ្ទុះសំណើចគ្រប់ពេល តាមរយៈវោហារស័ព្ទជាអ្នកកំប្លែងមុខស្ងួត។
ជួបជាមួយនាយពែរមី កាលពីពេលថ្មីៗនេះ នៅស្ថានីយទូរទស្សន៍ CTN តារាកំប្លែងរូបនេះ បាននិយាយដោយ សប្បាយ​រីករាយ ពេលកេរ្តិ៍ឈ្មោះ កំពុងតែលោតស្ទុះឡើងបែបនេះ។
នាយពែរមី និយាយថា “ខ្ញុំមិនដែលគិតថា បានធ្វើជាអ្នកកំប្លែងល្បីឈ្មោះអីទេ កាលដាក់ពាក្យចូលប្រលង CTN ក្នុងកម្មវិធី “មហាកំប្លែង” ហ្នឹង គិតថាយ៉ាងម៉េច យ៉ាងណា បានធ្វើជាអ្នកកំប្លែង ឡើងទូរទស្សន៍ បានម្តងនឹងគេដែរ។ តែហេតុតែមាននិស្ស័យ ខ្ញុំក៏បានជាប់ជាជ័យលាភីក្នុងកម្មវិធីនោះ រួមទាំងសមាជិកមកពីក្រុមដទៃ ៧នាក់ទៀត មក​ច្របាច់ បញ្ចូលគ្នា ទើបបង្កើតបានជាក្រុមមួយសព្វថ្ងៃនេះ តែកាលប្រលងនោះ ខ្ញុំបានពិន្ទុល្អជាងគេ”។
នាយពែរមី បានហក់ចូលសិល្បៈកំប្លែង ដោយចៃដន្យ ព្រោះពីមុន គេធ្វើជាកម្មករសំណង់ ហើយក្រុមគ្រួសារ មិន​មែន​ពូជពង្សជាអ្នកសិល្បៈ តែពេលនេះ នាយពែរមី បានបណ្តុះប្អូនប្រុសម្នាក់ ឱ្យចូលរួមអាជីពជាអ្នកកំប្លែង ក្នុងក្រុមដែរ។
នាយពែរមី បាននិយាយទៀតថា “ខ្ញុំធ្វើតែសំណង់ ស្ទើរមួយជីវិតទៅហើយ ថ្ងៃណាក៏ត្រូវកម្តៅថ្ងៃ ត្រូវខ្យល់ភ្លៀងដែរ ហើយឪពុកម្តាយខ្ញុំ មិនមែនជាអ្នកសិល្បៈទេ។ ខ្ញុំចេះកំប្លែងពីមុន ក៏អត់គ្រូដែរ ចេះតែនិយាយលេង ពេលផឹកស៊ី ជួប​ជុំ​មិត្តភក្តិ ឬញ៉ែស្រី និយាយលេងទៅ។ ឥឡូវក្រុមខ្ញុំលេង មានអ្នកនិពន្ធត្រឹមត្រូវ គឺលោក វ៉ិចទ័រ (Victor) ពួកខ្ញុំជា​​សមាជិក ចាំតែស្តាប់ និងធ្វើតាម គួបផ្សំនឹងទេពកោសល្យផងដែរ។ ពេលនេះ ក្រុមខ្ញុំមានសមាជិក៧នាក់ គឺនាយ​ក្រូច នាយតោ នាយតាក់ស៊ី នាយតយ នាងអ៊ីត នាងខ្ញង់ និងប្អូនប្រុសខ្ញុំ ម្នាក់ទៀត ដែលខ្ញុំទើបបណ្តុះបណ្តាល គឺ​នាយ​គ្រឿន។ នៅក្នុងក្រុម ខ្ញុំជាប្រធានក្រុម ហើយពួកយើងបានសម្តែងដោយសាមគ្គី ចុះសម្រុងគ្នាល្អណាស់ ទើប​អាច​ធ្វើបានល្អបែបនេះ”។
គេកត់សម្គាល់ឃើញថា ពេលនេះ សន្ទុះគាំទ្រពីមហាជន ទៅលើនាយពែរមី កំពុងតែខ្លាំក្លា ហើយតាមអ្នកជំនាញ​សិល្បៈ​ថា ក្រុមនេះអាចប្រកួតប្រជែងជាមួយក្រុមខ្លាំងៗ ដូចជា ក្រុមនាយកុយ នាយក្រឹម... បានទៀតផង បើសិនជា​គេមានរឿងកំប្លែងថ្មីៗ ប្លែកបែបនេះតទៅទៀត។
លោកចែម ចាន់តារា បានមានជំនឿចិត្តថា “ឥឡូវ ខ្ញុំសប្បាយចិត្តដែរ ព្រោះសូម្បីតែកូនក្មេងតូចៗ ក៏គេស្គាល់ក្រុមខ្ញុំ ពិសេស ពេលខ្ញុំទៅណា គេថា ពូ ឬអាពែរមី តែខ្ញុំមានអារម្មណ៍ថា រំភើបណាស់! តាមពិត ក្រុមខ្ញុំ ត្រូវបានមហាជន​ស្គាល់ តាំងពីខ្ញុំលេងរឿងកំប្លែងភាគ លើ CTN “ថាំងចេង ទៅចម្លងធម៌” ម៉្លេះ។ ហើយនៅឆ្នាំ២០១១ មានសន្ទុះខ្លាំង​តែម្តង ដែលមិនមែនជាមោទនភាពអីទេ តែខ្ញុំដឹងតាមរយៈខ្ញុំលេងកំប្លែងកាត់សក់ ក្នុងមង្គលការគេ ឥឡូវពីចន្លោះ​ខែ​វិច្ឆិកា-មេសា ខ្ញុំរវល់រហូត គ្មានពេលទំនេរឡើយ ថ្ងៃខ្លះ៣-៤រោង ក៏មានដែរ ហើយខ្ញុំកាត់សក់ ២នាក់ នាងខ្ញុង តម្លៃ​ជិត​១៨០ដុល្លារប៉ុណ្ណោះ។ ចំណែកសម្អាងការ ស៊ីថ្លៃ១.៥០០ដុល្លារ”។
កាលទើបមានឈ្មោះល្បីដំបូង នាយពែរមី បាននិយាយថា អាចរកប្រាក់ចំណូល បាន៥ពាន់ដុល្លារ ក្នុង១ខែ អ៊ីចឹង​ពេល​ឡើងកូដបែបនេះ ចំណូលក៏ទៅតាមហ្នឹងដែរ ពិសេស នៅរដូវក្តៅ ប្រាកដជាត្រូវប៉ាន់ មិនចាញ់តារា​ចម្រៀង​ល្បីៗប៉ុន្មានឡើយ។
នាយពែរមី បានប្រាប់ដោយរីករាយថា “ខ្ញុំមិនលាក់បាំងទេ ឥឡូវប្រាក់ចំណូល ពិតជាកើនមែន គឺជាមធ្យម អាចរក​បានជិត១ម៉ឺនដុល្លារ ក្នុង១ខែ ឬអាចថា បើទាប ត្រឹម៧-៩ពាន់ដុល្លារ ក្នុង១ខែ តែកំណើននេះ ត្រូវប៉ាន់ តែរដូវ​ក្តៅ​ទេ​”។
នេះជាតួលេខមួយខ្ពស់ បើប្រៀបធៀបទៅនឹងកាលនៅធ្វើសំណង់ ១ឆ្នាំ មិនបានស្មើនឹងលេងកំប្លែង ១ភ្លែតផង។
ទស្សនិកជនជាច្រើន និយាយថា តាមរយៈការសង្កេតឃើញកន្លងមក តារាកំប្លែងល្បី តែងតែមានប្រពន្ធច្រើន តែ​នាយ​ពែរមី មិនទាន់មានរឿងអាស្រូវស្នេហាទេ ព្រោះតែនាយមានប្រពន្ធកូនទៅហើយ។
លោកចាន់តារា ហៅពែរមី បានរៀបរាប់ថា “ខ្ញុំបានរៀបការកាលពីឆ្នាំ២០០៨ ភរិយាខ្ញុំឈ្មោះជា សុឃីម អាយុ២៩ឆ្នាំ នៅខេត្តកណ្តាល។ ពេលនេះ បានកូន២នាក់ ហើយរស់ដោយសុភមង្គល”។
នាយពែរមី បន្ថែមថា “ទោះបីជាខ្ញុំគិតថា អាជីពកំប្លែងខ្ញុំជោគជ័យក្តី តែពេលខ្លះ ក៏បារម្ភដែរថា ខ្លាចតែនិយាយទៅ​មាន​ការខុសឆ្គង នាំឱ្យបងប្អូន មិនសប្បាយចិត្ត ព្រោះជាកម្មវិធីផ្សាយផ្ទាល់ តែគោលបំណងរបស់យើងខ្ញុំ តែម៉្យាង គឺឱ្យបងប្អូនសប្បាយរីករាយ បំបាត់កង្វល់ផ្សេងៗប៉ុណ្ណោះ”។
ពេលនេះ ក្រុមនាយពែរមី កំពុងតែល្បីលើកញ្ចក់ទូរទស្សន៍ ជCTN ក្នុងកម្មវិធី “រាត្រីកម្សាន្ត”, “សំណើចតាមភូមិ” “សុខគា លក្ខិណា ប៊ីអាយជី” និង “ដំណឹងហួសចិត្ត”...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons